khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពបិទវេទិកាស្តីពីពង្រឹងសមត្ថភាពដឹកនាំរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវេទិកាស្តីពី ការពង្រឹងសមត្ថភាពដឹកនាំរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅសណ្ឋាគាររ៉ូយ៉ាល់អង្គររីសត ខេត្តសៀមរាប។

    វេទិកានេះរៀបចំដោយក្រុមសមាជិកាព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងផែនការ ក្រសួងមហាផ្ទៃ និងសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អភិបាលរងខេត្តសៀមរាបជាស្រ្តី និងប្រធានមន្ទីរកិច្ចការនារីជាស្រ្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ នៃខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តមមានជ័យ និងខេត្តប៉ៃលិន សរុបចំនួន៣២៣នាក់។

    ក្នុងឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានធ្វើការបូកសរុប និងបិទអង្គវេទិកា ដោយបានវាយតម្លៃខ្ពស់ចំពោះអង្គវេទិកា ដែលបានឆ្លុះបញ្ចាំងពីការផ្តល់សេវារដ្ឋបាល ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការងារសង្គមកិច្ច និងសុវត្ថិភាពសង្គម ស្របតាមប្រធានបទដែលបានដាក់ចុះនាថ្ងៃនេះ។ ការទទួលស្គាល់ភាពចាំបាច់ នៃការពង្រឹងសមត្ថភាពដឹកនាំរបស់សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ជាស្ត្រី ជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ សម្រាប់យកទៅអនុវត្តការងារឲ្យ កាន់តែមានប្រសិទ្ធិភាព ប្រក បដោយសីលធម៌ គុណធម៌ មនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងស័ក្ដិសិទ្ធិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

    លោកជំទាវ មាន សំអាន បានសម្តែងនូវសេចក្តីរីករាយ ដែលបានសង្កេតឃើញថា អ្នកចូលរួមក្នុងអង្គវេទិកាមានទស្សនវិស័យដូចគ្នា និងមានជំហររួមគ្នាក្នុងការបន្តលើកកម្ពស់សមភាពយេនឌ័រ ការផ្តល់សិទ្ធិអំណាច និងការគាំទ្រដល់ស្ត្រី ដែលជាគុណតម្លៃសម្រាប់ការលើកកម្ពស់គុណភាពសេវាសាធារណៈ ក្នុងគោលបំណងបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានជំនឿជឿជាក់ ការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ។ អង្គវេទិកានាថ្ងៃនេះ បានរួមចំណែក លើកទឹកចិត្ត គាំទ្រ ជួយពង្រឹងសមត្ថភាព ដឹកនាំ ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការជំរុញ និងចូលរួមឲ្យកាន់តែសកម្ម ស័ក្តិសម ជាអ្នកតំណាងរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ទី៣ បានអញ្ជើញទស្សនកិច្ចសិក្សានៅតំបន់អភិវឌ្ឍន៍ឧកញ៉ា ម៉ុង កែវផុស ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
    thumbnail
     
    សមាជិកព្រឹទ្ធសភាភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអង្គតាគ្រាម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ បានអញ្ជើញទស្សនៈកិច្ច ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា